ព័ត៌មានជាតិ

រថយន្តក្រុងដឹកអ្នកដំណើរ សង្ស័យបើ​កបរ​ក្នុងស្ថានភាព​ងងុយ​ដេកក្រឡាប់ ​បណ្តាល​ឲ្យ មនុស្សជា​ង​១០នាក់​រង​របួសធ្ងន់​ស្រាល​ នៅបណ្ដោ​យផ្លូវជាតិ​លេខ៥ ក្នុង​ស្រុកអូរជ្រៅ

ខេត្ត​បន្ទាយមានជ័យ៖យ៉ាងហោចណាស់មនុស្សប្រុស ស្រី​ជាង១០នាក់​បាន​រងរបួសស្រាលធ្ងន់​ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯ​មន្ទីរពេទ្យ​ភ្លាមៗ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ដែល​បង្កឡើងដោយខ្លួនឯងគឺ​រថយន្តក្រុង​ដឹកអ្នកដំណើរមួយគ្រឿង​សង្ស័យបើកបរក្នុង​ស្ថា​នភាពង​ងុយដេក​ទើបណ្តាល​ឲ្យ​ក្រឡាប់ផ្ងា​ជើង​ បង្កការភ្ញាក់ផ្អើល​នៅម៉ោង៥និង៣០នាទីទាបភ្លឺថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ​ជាតិលេខ៥ ត្រង់​ចំណុចការ៉ាសាំងស្ថិតភូមិសូរិយ៉ា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ។

អ្នកដំណើរដែលរងគ្រោះប្រាប់​​​​ឲ្យដឹងថា៖មុនពេលគ្រោះថ្នាក់ច​រាចរណ៍កើត​ឡើងពួកខ្លួន​បានជិៈ​រថយ​ន្តក្រុមហ៊ុ​ន សំណាង​ ហុងស៊ីង ដឹកអ្នកដំណើរពាក់ផ្លាក់លេខភ្នំពេញ3C-9771បានចេញដំណើ​រពីភ្នំពេញ​ជើងម៉ោ​ង៥ល្ងាចកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លុះ​មកដល់​ចំណុចកើតហេតុខាងលើ​បាន​ក្រឡាប់​ផ្ងាជើង​ខណៈ​អ្នក​ដំណើរនៅក្នុងរថយន្ត​ខ្លៈ​កំពុង​ដេក និង​ខ្លៈទៀត​កំពុងអង្គុ​យជជែ​កគ្នា​បណ្តាលជាង១០នាក់រង​របួសមានធ្ងន់និ​ងស្រាល ហើ​យបាននាំគ្នា​វា​ចេញតា​មកញ្ចក់ខា​ងដែល​បែក ភ្លាមៗនោះ​រថយន្ត​សង្គ្រោះមន្ទីពេ​ទ្យបង្អែក​ស្រុកអូរជ្រៅបានមកជួយ​សង្គ្រោះដោយដឹក​ទៅកាន់​មន្ទីពេទ្យ​ភ្លាមៗផងដែរ ។ចំណែក​តៃកុងរថយន្តសង្ស័យ​បើកប​រក្នុងស្ថាន​ភាព​ងងុយដេក ក្រោយ​ពីបង្កហេតុ​បា​នគេច​ខ្លួនបាត់​ស្រមោល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ថា៖មូលហេតុដែលរ​ថយន្តក្រុង​ដឹកអ្នក​ដំណើរ របស់ក្រុមហ៊ុន សំណាង ហុងស៊ីង ក្រឡាប់​បណ្តាលមានអ្នក​រងរបួសធ្ងន់​ស្រាលប្រ​មាណជាង១០​នាក់នេះ ភាគច្រើនមានរបួសស្រា និងរថយន្តត្រូវ​បានធ្លាក់ផ្លូវក្រឡា​ប់ផ្ញាជើងនៅ​ខាងជើងផ្លូវ​ជាតិលេខ៥ បណ្តាលរថយន្តខូចខា​តបែកកញ្ច​ក់មុខ ត្រូវបាននាំ​គ្នាចេញ​តា​មកញ្ចក់ដែ​លបែកខាង។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះគឺបង្កឡើងដោយអ្នកបើកបរអាចបើកក្នុងស្ថានភាពងងុយ​ដេកទើប​បណ្តាល​បើកបរ​រថយន្តធ្លាក់​ផ្លូវត្រង់​ចំណុច​ផ្លូវកំពុងកសាង ក្រោ​យពីបង្កគ្រោះ​ថ្នាក់មាន​អ្នក​រងរបួសធ្ងន់ស្រាលជា​ង១០នាក់អ្នកបើ​កបររថយន្តក្រុម​ហ៊ុនអ្នកដំណើរបា​នគេចខ្លួនបាត់ នៅតែអ្នករងរបួសធ្ងន់ស្រាលអង្គុយចាំរថ​យន្តសង្គ្រោះទៅកាន់មន្ទី​ពេទ្យហើ​យរថយន្តត្រូវ​ទំនាក់ទំន​ងរថយន្ត​ស្ទូចយក​ទៅរក្សាទុ​កនៅអធិការដ្ឋាននគរបា​លស្រុកអូរជ្រៅ ដើម្បីអនុវត្តន៍តាមច្បាប់ច​រាចរណ៍ផ្លូវ​គោកជាក្រោយ៕

Leave a Reply

Your email address will not be published.