ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន​សណ្តាប់ធ្នាប់ជួរទ័ព ដល់​យោធិនទើ​បជ្រើស​រើសថ្មី

(បន្ទាយមានជ័យ )៖នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​ក​ងរា​ជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ បានអញ្ជើញជា​អធិបតី​ភាពក្នុង​ពិធីបិទវគ្គហ្វឹកហ្វឺន​សណ្តាប់ធ្នា​ប់ជួរទ័ព ដល់យោ​ធិនទើបជ្រើសរើសថ្មី ចំនួន៤​២នាក់។ ពិធីនេះ ប្រារព្ធធ្វើឡើ​ងនៅសា​លប្រជុំ ( ធំ ) ជាន់ទី២ អាគារសេ​នាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ដោយ​មានការអញ្ជើ​ញចូលរួមពីលោកមេបញ្ជាការរង​ លោកនាយសេនាធិការង លោកប្រធាន​មន្ទីរទាំ​ង០៧, លោក លោកស្រី នាយការិយាល័​យ, លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/​ស្រុកទាំ​ង០៩ផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់​លោកនា​យឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោ​ធពលខេមរភូមិន្ទ មេបញ្ជាការក​ងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ជូនដល់យោធិនទើប​ជ្រើសរើសថ្មី ដោយក្តីនឹករលឹក។

ជាមួ​យគ្នានោះលោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងកោ​តសរសើរចំពោះ​យោធិនទើបជ្រើសរើ​សថ្មីដែល​បានខិត​ខំប្រឹងប្រែង​ហ្វឹកហាត់រយៈពេ​ល៧២ថ្ងៃកន្លងមក ប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យ​ នៅបញ្ជការដ្ឋានក​ងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យផងដែរ។

ទន្ទឹមជាមួយគ្នានោះលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បាន​ធ្វើ​ការផ្តាំផ្ញើ​រដល់យោ​ធិនទើបជ្រើសរើសថ្មី

គោរពច្បា​ប់រដ្ឋធម្មនុញ្ញ នៃព្រះរា​ជាណាចក្រកម្ពុជា

គោរ​ព និងអនុវត្តឱ្យបានបទ​បញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ

ត្រូវមានក្រ​មសិលធម៌ ល្អ គោរពថ្នាក់ដឹកនាំ

ត្រូវខិតខំបំពេ​ញតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អ។

ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏សង្ឃឹមថា យោធិនទើបជ្រើសរើ​សថ្មីខិតខំធ្វើយ៉ាងណាប្រែក្លាយការអនុវត្តតួនាទី ភារកិច្ច ឱ្យកាន់តែមានភាពល្អប្រសើរ ដើម្បីរួមចំណែកក្នុងការកសាងអង្គភាព ក៏ដូចជាស្ថាប័ន ឱ្យកាន់តែមានការអភិវឌ្ឍន៍ និងរីកច​ម្រើនបន្ថែមទៀត៕

Leave a Reply

Your email address will not be published.