ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម ពៅ ផនសំណាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនាចុងសប្ដាហ៍ នៅមន្ទីរព័ត៌មានខេត្ត។
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបានលើកឡើងថា ពេលបច្ចុប្បន្ននេះថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីក្រោមឱវាទនៃមន្ទីរព័ត៌មានទាំងអស់បានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយទទួលខុសត្រូវរៀងៗខ្លួន ពិសេសមន្ត្រីចុះយកព័ត៌មាន អ្នកផលិត បានខិតខំបំពេញការងារតាមវិជ្ជាជីវៈ ក្រមសីលធម៌សារព័ត៌មានពិត មិនលម្អៀង បានផ្សព្វផ្សាយតាមទូរទស្សន៍ តាមបណ្ដាញសង្គមហ្វេសប៊ុកផេក និងទូរទស្សន៍ខេត្ត និងវិទ្យុខេត្ត រួមជាមួយការិយាល័យអាកាប៉េ និងផេកមន្ទីរព័ត៌មានផងដែរ។
នាឱកាសនោះឯកឧត្ដម ពៅ ផនសំណាង បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្រសួងព័ត៌មានលំដាប់ទី៥ ដែលមានសារសំខាន់របស់ក្រសួង ស្ថាប័នទាំងអស់ក្នុងប្រទេសកម្ពុជា ហើយអញ្ចឹងឲ្យមន្ទីររបស់ យើងខ្លាំង មានសក្ដានុពល គឺតម្រូវឲ្យថ្នាក់ដឹកនាំមន្ត្រីមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ រួមសហការជាមួយស្ថាប័នពាក់ព័ន្ធឲ្យជាគ្រួសារតែមួយ ព័ត៌មាន មានភាពរីកចម្រើន ។ឯកឧត្តមបន្តថា យើងជាស្ថាបនិកព័ត៌មាន អ្នកផ្សព្វផ្សាយព័ត៌មាន ធ្វើយ៉ាងណាគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ មិនលម្អៀងគោរពវិន័យមានសីលធម៌ល្អ គោរពពេលវេលា មានតម្លាភាពនិងបំពេញភារៈកិច្ចមានប្រសិទ្ធភាព តែអ្វីដែលយើងខិតខំបំពេញការងារហើយបើគ្មានរបាយការណ៍ច្បាស់លាស់ គឺស្មើនឹងមិនបានធ្វើ ដូច្នេះចុងក្រោយឯកឧត្តមបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ត្រូវគោរពតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន លើកកម្ពស់សង្គមប្រកបដោយសីលធម៌ ដូចនេះយើងជាអ្នកព័ត៌មានត្រូវឆ្លើយតបជូនប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយនិងទាន់ពេលវេលាដូចប្រសាសន៍ឯកឧត្តម ខៀវ កញ្ញារិទ្ធ អតីតរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មនុស្សចាស់ស្គាល់ផ្លូវក្មេងដើរលឿន។ ក្នុងឱកាសនោះដែរឯកឧត្តមបានប្រគល់នូវសម្ភារៈមួយចំនួនដល់មន្ត្រីព័ត៌មានខេត្តផងដែរ៕