ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រកាសទទួ​លស្គាល់រាជធានីភ្នំពេញ ជា​រាជធានីប​ញ្ចប់ការ​បន្ទោបង់ពា​សវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)

(ភ្នំពេញ)ក្នុងពិធីប្រកាសទទួលស្គា​ល់រាជធានីភ្នំពេញ ជារាជធា​នីបញ្ចប់កា​របន្ទោបង់ពាសវាល​ពាស​កាល​កម្រិតខ្ពស់ (ODF PLUS) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគា​ររ៉េស៊ីដ​ង់សុខាភ្នំពេញ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​សម្ដែងនូវការ​កោតសរ​សើរ និង​វាយតម្លៃខ្ពស់ចំ​ពោះការរីកចម្រើន និងសមិទ្ធផ​លនានា ដែលរាជធានី​សម្រេចបាននា​ពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន លើគ្រប់វិស័​យ ទាំងផ្នែកសន្តិសុខ សណ្តា​ប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ។ជា​ក់ស្ដែងការទទួលបានជ័យ​លាភីជារាជធា​នីបញ្ចប់ការបន្ទោបង់​ពាសវាល​ពាសកា​លកម្រិតខ្ពស់លើ​កទី១នៅកម្ពុជានា​ពេលនេះ​ គឺជា​ការឆ្លុះបញ្ចាំងពី​ស្ថានភាពល្អប្រសើរ​នៃលក្ខខណ្ឌរស់នៅ​ តាមរយៈកា​រលើក​កម្ពស់ការផ្តល់​សេ​វាទឹកស្អាត និងអនាម័យ ដែលជាផ្នែក​មួយក្នុងការចូ​លរួមចំ​ណែកជួយទ្រទ្រង់សុ​ខភាព និងអនាម័យ ដែលធ្វើឲ្យមាន​អាយុកាលស​ង្ឃឹមរស់របស់ប្រជា​ជនកា​ន់តែវែង (Life Expectancy)នេះជាស​មិទ្ធផលដែលកើ​តចេញពីកត្តាសុ​ខសន្តិភាពពេញ​លេញ​នៅទូទាំងប្រទេស ក្រោមការដឹ​កនាំប្រកប​ដោយគតិបណ្ឌិតរ​បស់បិតា​សន្តិភាព សម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្ត្រី និងបន្តវេនដឹក​នាំប្រកប​ដោយឋាមវន្ត និងចក្ខុវិស័យ​វែងឆ្ងាយដោ​យសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រក​ម្ពុជាបច្ចុប្បន្ន

ឯកឧត្ដមរដ្ឋមន្រ្ដី បា​នលើកឡើងថា បច្ចុប្បន្នក្រសួង បាននិង​កំពុងប​ន្តអនុវត្តផែនកា​រសកម្មភាព​ជាតិស្តីពីការផ្គត់ផ្គង់ទឹ​ក ការសំអាត និងអនាម័យជនបទ ដែលសម្រេ​ចបានអត្រាគ្របដ​ណ្តប់ទឹក​ស្អាត និងអនាម័យទូទាំងប្រ​ទេសប្រមា​ណ ៨៨,៨០% ក្នុងនោះអត្រា​គ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងដាក់ផែនការសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ដោយ​ឡែកចំពោះការសម្រេច​បានរាជធានី ខេត្ត ODF និង ODF PLUS គិតត្រឹម​ថ្ងៃនេះ មានរា​ជធានី ខេត្តចំនួន ១២ហេីយ ។ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងគ្រោងនឹងរៀបចំ​ពិធីប្រកាសជ័យ​លាភីខេត្តបញ្ចប់ការ​បន្ទោបង់ពាសវាលពាស​កាលចំនួន ២ទៀត គឺខេត្តតាកែវ និងខេត្ត​ស្ទឹងត្រែង ដែលធ្វើឱ្យចំនួនរាជធានីខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកើដល់ ១៤/២៥ រាជធានីខេត្ត ៕

Leave a Reply

Your email address will not be published.