ព័ត៌មានជាតិ

លោកកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះត្រួត​ពិនិត្យការហ្វឹក​ហាត់ពង្រឹង​សមត្ថភាពរប​ស់​កង​កម្លាំងនគរ​បាលអន្តរាគមន៍

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​កា​រនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង នាយការិយាល័យ​បុគ្គលិកនិង​បណ្តុះបណ្តាល​និងវិក្រឹត្យការ បានអញ្ជើញ​ត្រួតពិនិត្យ កងកម្លាំំងនគរបា​លអន្តរាគមន៍ ដែលកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព។

កងកម្លាំងអន្តរាគ​មន៍ទាំងអស់ ត្រូវបានធ្វើការហ្វឹកហាត់ជាប្រចាំ ផ្តោតលើមេរៀនលំហាត់របៀប ការប្រើប្រាស់​ខែលទប់ស្កាត់ការតវ៉ានានា, វិធីសាស្ត្ររំដោះចំណាត់ខ្មាំង, ការបង្ការ បង្ក្រាបជន​ល្មើសគ្រប់ប្រភេទ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់កងក​ម្លាំងទាំងអស់ត្រូវយ​កចំណេះជំនាញទាំងនេះទៅប្រើប្រាស់ប្រចាំថ្ងៃ តាមអង្គភាពឲ្យមានប្រសិទ្ធិភាព៕

Leave a Reply

Your email address will not be published.