ព័ត៌មានជាតិ

ជនជាតិឥណ្ឌូ​នេស៊ីម្នាក់ ជិៈម៉ូតូឡើង​ជែងមិនប្រយ័ត្នទាក់​ដៃចង្កូតដួ​លចូលរថយន្តធុនធំ កិនក្រោមក​ង់រថយន្ត​ខាងក្រោយបណ្តាលឲ្យស្លាប់មួយរំពេច

ខេត្តបន្ទាយមានជ័យ​៖ដោយសារកត្តា​បើកបរខ្វះការប្រុងប្រយ័ត្នជន​ជាតិឥណ្ឌូនេស៊ីម្នាក់ ជិៈម៉ូតូឡើង​ជេងទាក់ដៃ​ចង្កូតដួលចូលក្រោមកង់រថយន្តធុន​ធំផ្នែកខាងក្រោយកិន​ស្លាប់មួយរំពេច​នៅយប់​ថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០២៤ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង​មានរថយន្តធុនធំម៉ា​ក់ហ៊ីយិនដាយប្រភេទស​ណ្តងរម៉កពាក់ផ្លាក់លេខបន្ទាយមានជ័យ3A-2207បានបើកបរតាមបណ្តោ​យផ្លូវសូរអាដល់ចំណុ​ចមុខបូរីមានជ័យ មានជនរងគ្រោះម្នាក់បានជិៈម៉ូតូ​ម៉ាក់ស្កូពីគ្មានផ្លាក់លេ​ខក្នុងទិសដៅស្របគ្នាហើយឡើងវ៉ាជេងខាងឆ្វេងក៏បានទាក់ដៃចង្កូតដួលចូលក្រោមរថយន្តចន្លោះកង់ក្រោយបន្តាលបណ្តាលឲ្យស្លាប់បាត់ជីវិតភ្លាមៗកន្លែងកើតហេតុ។ក្រោយ​គ្រោះថ្នាក់ច​រាចរណ៍​កើតឡើងឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះ​ទៅភ្លាម​ៗដើម្បីសម្រួល​ចរាចរណ៍និង​ពិនិត្យវាស់វែង។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ច​រាចរណ៍នេះ​កើតឡើងគឺជនរ​ងគ្រោះបា​នជិៈម៉ូតូ​ឡើង​វ៉ាជេងខាងឆ្វេងគ្មាន​ការប្រុងប្រយ័ត្រទើបទាក់ដៃចង្កូ​តដួលចូលរថយន្តកិនស្លា​ប់ជាប់ក្រោម​កងរ​ថយន្តខាងក្រោយនិងម៉ូតូ។

មន្ត្រីនគរតបាលជំនាញបានបញ្ជាក់ថា៖ក្រោយពិនិត្យវាស់វែងហើយជនរង​គ្រោះដែល​ស្គាល់អត្តសញ្ញាណជាជនជាតិឥណ្ឌូនេស៊ីអាយុប្រមាណជាង២០ឆ្នាំស្នាក់នៅក្រុងប៉ោយប៉ែតត្រូវប្រគល់ជូនសាច់ញា​តិហើយរថយន្តបង្កនិងម៉ូតូរងគ្រោះ​ត្រូវបានយកទៅរក្សាទុ​កនៅអធិការដ្ឋាន​នគរបាលក្រុងប៉ោ​យប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

Leave a Reply

Your email address will not be published.