ព័ត៌មានជាតិ

អង្គការ​កុមារ​ អភិវឌ្ឍន៍​FRA ផ្តល់អណ្តូងស្នប់​ដល់ទីអារាម​ និង​ សាលារៀន

(បន្ទាយមានជ័យ)៖ដើម្បីចូលរួមចំណែក​ ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការកាត់បន្ថយភា​ពក្រី​ក្ររប​ស់ប្រជា​ពលរដ្ឋកម្ពុជា​ អង្គការកុមារអភិវឌ្ឍ​ ហៅកាត់​FRA ពីប្រជាជនចិន​ ដែលរស់នៅពី​ទឹកដីនៃកោះតៃ​វ៉ាន់ប្រចាំនៅកម្ពុជា​ដែលមានទីស្នាក់កា​រនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្តល់ជាអំណោយ​អណ្ដូងស្នប់ បន្ទាប់សរុបចំនួន​ ៩៥០​អណ្ដូងទៅតា​មខេត្ត ចំនួនបួនគឺខេត្តបន្ទា​យមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តបាត់​ដំបង។ ក្នុង​នោះអង្គការបាន​ឧបត្ថម្ភជាអណ្ដូងទៅ​តាមទីវត្តអារាមនានានិងតាម​សាលារៀនដែល​មានការខ្វះខាតទឹ​កប្រើប្រាស់។

អ្នកស្រី​ យ៉ាង​ វៃលីន​ ដែលជានាយិកាអង្គការ​បានមកប្រគល់ថវិកា​ ដើម្បីជីកអណ្ដូង​នេះ​គឺបាន​មកពីប្រជាជនចិនដែ​លរស់នៅលើទឹកដីនៃកោះតៃវ៉ាន់​ តាមរយៈគណៈ​កម្មាធិការសេវាកម្មអន្តរ​ជាតិ​លេខ352​2-2024/25(Ratory Disrict 3522-2024/25 International Service Committee) ។លោកស្រី​ យ៉ាងវៃលីន​ បានបន្តថា​ គោលបំណង​របស់អង្គការស្​FRA និងប្រជា​ជននៃកោះតៃវ៉ាន់ គឺដើម្បី​លើកកម្ពស់នៃការ​អប់រំនិងការចូលរួមកាត់បន្ថយភាពក្រីក្រ​ ដោយទឹកចិត្តអាណិត​ស្រឡាញ់រវាង​ប្រជាជននៃកោះតៃ​វ៉ាន់មកលើប្រជាជនកម្ពុជា​ ហើយសង្ឃឹមជឿជាក់ថា​ នឹងលើកកម្ព​ស់បន្ថែ​មពីតម្លៃនៃ​ជីវិតរបស់ខ្លួនឯង​ ជាមួយខ្លឹមសារអប់រំនិងខិតខំធ្វើតាមគោលដៅនៃជីវិត។ ជា​ក់ស្ដែងនៅព្រឹ​ក​ ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ នៃទីស្នាក់ការអង្គការFRA នាក្រុងប៉ោយប៉ែ​តបានរៀបចំពិ​ធីបរិច្ចាគអណ្ដូងចំនួ១៣ ដោយក្នុងនោះ​មានវត្តចំនួន២ និង​សាលារៀនចំនួន១១​និងមាន ព្រះសង្ឃ​និមន្តអញ្ជើញមកពីខេត្តសៀមរាប​ ហើ​យក៏​បានធ្វើកិច្ចសន្យា​ ឃួងអណ្ដូងទឹក​ រវាងម្ចាស់ជំនួយ​ ក្រុមជា​ង​ ព្រះសង្ឃ​ លោកគ្រូ អ្នកគ្រូ​ ដោយធ្វើឲ្យបានហ្មត់ចត់ត្រឹមត្រូវ​ ហើយក៏​បាន​បើកប្រាក់ក្នុងការសាងសង់អណ្ដូងដល់ក្រុមជាងចែកចេញជាពីរដំណា​ក់កាល​ ទី១ បើ​កជូនចំ​នួន​ ១០០​០ដុល្លារ​ និង​ដំណាក់កាលទី២ នៅពេលរួចរាល់ ទៅប្រគ​ល់ប្រាក់ជូនចំនួន​៤៥​០ដុល្លារទៀត​ចំណែកអង្គកា​រ​ ក៏បានធ្វើស្លាក​ឈ្មោះម្ចាស់អំ​ណោយ​ ៥០ដុល្លារ​សរុបក្នុងអណ្ដូង​នីមួយៗ​ អស់ថវិកា​ចំនួន១៥០​០ដុល្លារ​ ក្នុង​នោះក៏តម្រូវឲ្យជីក​អណ្ដូងជម្រៅប្រវែង​ ៦០ម៉ែត្រនិ​ងផ្ដល់ធុងទឹកចំ​នួន​ ២០០០លីត្រចំនួន ១​ផងដែរ។ ជាចុងក្រោយលោកស្រីយ៉ាង​ វៃលីន​ បានធ្វើការក្រើ​នរំឭកដល់ក្រុមជាង​ ធ្វើយ៉ាងណាឲ្យទៅតាមក​ម្រិតស្តង់ដាររីឯចំណែកអ្ន​កដែលទទួ​លផលរួម​មាន​ ព្រះតេជគុណ​ លោកគ្រូអ្នកគ្រូ​ ត្រូវចូលរួមថែរក្សានូវសមិទ្ធផល​ ដែលបានកកើតនេះក៏​យ៉ាងណាឲ្យបានគង់វង្សប្រើប្រាស់យូរអង្វែងត្រូវមាន ចាក់សោឲ្យបានត្រឹម​ត្រូវនិងមានការ​ប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

Leave a Reply

Your email address will not be published.