ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ

(បន្ទាយមានជ័យ)៖ក្រោយពីទទួលពាក្យប​ណ្ដឹងពី​ជនរងគ្រោះក្នុងករណីលួចម៉ូតូ ម៉ា​កហុង​ដាឌ្រីម ពណ៌​ព្រីង​ទុំ គ្មានផ្លាកលេខ ០១គ្រឿង ខណៈទុកម៉ូតូនៅកន្លែងធ្វើ​ការចំណុច​មុខបណ្ណាគារអប្សរា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០៤ ខែវិ​ច្ឆិកា ឆ្នាំ២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោ​យលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ កំណត់មុខសញ្ញាជនសង្ស័យ រហូត​ដល់វេ​លាម៉ោង១១ និង០០នាទី ថ្ងៃខែឆ្នាំដដែល បានធ្វើ​ការឃាត់​ខ្លួនជ​នសង្ស័យ​បាន ០១នា​ក់​ឈ្មោះ ឃីម កំសត់ ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុ​ចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រម​ទាំ​ងវត្ថុតាងម៉ូតូ ហើយ​នាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ហើយ​បានធ្វើតេស្តទឹ​កនោមរកឃើញ​មានសារធាតុញៀន។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសា​រភាពថា ខ្លួនពិតជាបា​នលួចម៉ូតូរបស់​ជនរងគ្រោះពិ​តប្រាកដមែន។ ដោយ​ផ្អែកលើចម្លើយសារភាព និងមានវត្ថុតា​ងជាក់ស្តែងក​ម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែក​ម៉ូតូត្រូវបា​នប្រគល់​ជូន​ម្ចាស់ដើមវិញហើយដែរ៕

Leave a Reply

Your email address will not be published.