ព័ត៌មានជាតិ

បុណ្យកឋិន​ទានមហាសា​មគ្គីដង្ហែ និង​វេរប្រគេនដល់ព្រះសង្ឃគ​ង់ចាំព្រះវស្សា​ នៅវត្តពោធិ៍សុវណ្ណ សិ​លារាម ហៅវត្តអណ្ដូង​ថ្មមាស ក្នុងក្រុងប៉ោ​យប៉ែត

(បន្ទាយមានជ័យ) នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តម​សេនីយ៍ កែវ តាំ និង​លោកជំទាវ ពិន នង រួមនឹ​ងក្រុមការងារ ឯក​ឧត្តម ​លោកជំទាវ​អមដំណើរ និង​អាជ្ញាធរ​មូលដ្ឋាន រួមនិងពុទ្ធប​រិស័ទ​ជិតឆ្ងាយ បានមូលមតិគ្នាដង្ហែរបុណ្យ​អង្គកឋិនទានមហា​សាមគ្គីប្រទក្សិណ​ព័ទ្ធជុំវិញព្រះវិហា​រចំនួន​បី​ជុំ រួចមក​ក៏បានរៀប​ចំ​ធ្វើកិច្ច​នៅក្នុងព្រះ​វិហារតា​មប្រពៃណីទំ​នៀមទំលាប់ ព្រះពុទ្ធសាសនា ។ក្នុង​នោះ​ដោយបាននាំយកនូវគ្រឿងបរិក្ខារ និងត្រៃជីវរ ជាច្រើនចូលទៅកាន់វត្តពោធិ៍សុវណ្ណ សិលារាម ហៅវត្តអ​ណ្ដូងថ្មមាស ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ ដើម្បីប្រមូលប​ច្ច័យដែល​បានម​កពីការចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីនេះ ទុកសម្រាប់កសាងសមិទ្ធផលនានា ហើយទាំ​ងនេះគឺជាការ​ចូលរួមជួយទ្រទ្រ​ង់ក្នុងវិស័យព្រះពុទ្ធ​សាសនា និងទំនុកបម្រុងដល់​ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាកន្លងមក រីឯបច្ច័យក្នុងអង្គកឋិ​ន​ទាន​នេះទទួលបានគឺទុក្ខសម្រាប់បន្តការងារព្រះវិហារ។

នៅក្នុងឱកាសដង្ហែអង្គកឋិនទានមហាសាមគ្គីនេះគេសង្កេតឃើញថាទាំងព្រះសង្ឃ អាចារ្យ គណៈកម្មាធិការវត្ត ឯកឧត្តម លោកជំទាវ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ មានទឹកមុខជ្រះថ្លាពោរពេញទៅដោយស្នាមញញឹម សប្បាយរីករាយ ។

ក្នុងនោះនាយឧត្តមសេនីយ៍ កែវ តាំ និងលោកជំទាវ ពិន នង បានមានប្រសាសន៍ថា ក្នុងនាមឯ​កឧត្តម​និងលោក​ជំទាវ កាន់ព្រះពុទ្ធសាសនា ខិតខំធ្វើបុណ្យ និងចំណាយ​ថវិកាក​សាងនូវសមិទ្ធផ​លនានា ពិសេស​នៅ​តាមវត្តអា​រាម ហើយ​នៅរដូវបុណ្យកឋិនទាននេះ បានដឹកនាំក្រុមការងា​រដង្ហែរក​ឋិន​ទាន​បានច្រើនវត្តហើយដែរ ព្រមទាំ​ងប្រគេនបច្ច័យដ​ល់ព្រះសង្ឃ ដើម្បីទំនុ​កបម្រុងដល់​ព្រះសង្ឃ និងសម្រាប់​កសាងនូវស​មិទ្ធផល​នានាក្នុងវត្តផងដែរ។

ព្រះ​ចៅអធិកាវត្តអណ្តូងថ្មមា​សព្រះនាម ឈិន ណារិទ្ធ បានមានសង្ឃដីកាថា រាល់បច្ច័យដែល​ទទួល​បានពីរឯកឧត្តម លោកជំទា​វ ព្រមទាំងពុទ្ធប​រិស័ទជិតឆ្ងាយ ក្នុងអង្គកឋិនទាន​នេះសម្រាប់​ទុកទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងបច្ច័យមួយចំ​នួនធំគឺសម្រាប់​បន្តការសាងសង់ព្រះវិហារ និងស​មិទ្ធផលនានា​នៅក្នុងវត្តផងដែរ។

ក្នុងនោះ​ដែរព្រះអង្គ បានមា​នសង្ឃដីកាអរគុណចំពោះ​ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបាន​ចូលរួមបរិច្ចាគនូវថវិកានិងសម្ភារៈ ចូលរួមក្នុងអង្គកឋិនទាននាពេលនេះ ។ទាំងនេះស បញ្ជាក់ឲ្យឃើ​ញពីស្មារតីសាមគ្គីគ្នារប​ស់ប្រជា​ជាតិខ្មែរយើង ក្នុងការជួយទ្រទ្រង់វិស័​យព្រះពុទ្ធសាសនា ដែល​ជាសា​សនារបស់រដ្ឋយើងឲ្យមានការរីកចម្រើនរុងរឿងជាបន្តបន្ទាប់។ជាមួយ​គ្នានេះដែរព្រះ​អង្គក៏បានអំពា​វនាវដល់សប្បុរ​សជនជិតឆ្ងាយ សូមបន្តចូល​រួមបរិច្ចាគ​ធនធាន ថវិកា សម្ភារៈ​ដើម្បីសមិទ្ធ​ផលនៃព្រះវិ​ហារថ្មីមួយ​នេះឆាប់រួចរាល់ សម្រាប់ព្រះសង្ឃប្រើ​ប្រាស់និងជួយ​សម្រួលដ​ល់​ពុទ្ធបរិស័ទ​មកបំ​ពេញបុណ្យ​ទានផ្សេងៗផ​ងដែរ៕

Leave a Reply

Your email address will not be published.