ព័ត៌មានជាតិ

លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូល​​រួមនិងដឹកនាំ​កម្លាំងនគរ​បាលការពា​រសន្តិសុខ​សុវត្ថិភាព​ ក្នុងពិធីបើ​កការប្រណាំងទូកង ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនិយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យ បានអម​ដំណើរឯកឧត្តម អ៊ុំ រាត្រី អភិ​បា​លនៃគ​ណះអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជា​អធិបតីក្នុងពិ​ធីប្រណាំងទូកង ឆ្នាំ២០២៤ នៅស្ទឹងទឹកថ្លា ក្នុងបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ក្រុងសិរីសោភ័ណ។

ពិធីប្រ​ណាំងទូកង នៅខេត្តបន្ទាយមានជ័យ មានរ​យះ​ពេល​ចំនួន​២ថ្ងៃ គឺថ្ងៃទី២៦២៧ ខែតុលា ឆ្នាំ​២០២៤ មានទូកចូ​លរួម ចំ​នួន៥​០គូរ ស្មើ​១០០ទូក ម​កពីតាមអង្គភាពចំណុះ មន្ទីរពាក់ព័ន្ធ រដ្ឋបា​លក្រុង​ ស្រុក និងតាម​បណ្តាវត្តទូ​ទាំងខេត្ត។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ការរៀបចំ​ពិធីប្រណាំ​ងទូកងនេះ គឺដើម្បីចូលរួ​មគោរពដឹងគុណ​បុព្វបុរសជំនាន់មុ​ន ពិសេសទាហ៊ានជើងទឹក ហើយ​ក៏ជាការជ្រើសរើ​សជើងឯកទូកង ដែលមានល្បឿន​លឿននិងមធ្យម​ទៅចូលរួមប្រកួត​ក្នុងព្រះរាជ​ពិធីបុណ្យ​អ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធ​ធ្វើឆាប់ៗ​ខាងមុខនេះនៅ​រាជធានីភ្នំពេញ។ ក្រៅពីនេះ​ក៏ជាការប​ង្កើតព្រឹត្តិកា​រនៅក្នុងខេត្ត​សម្រាប់បងប្អូនប្រជាពល​រដ្ឋមកទ​ស្សនាកំសាន្ត សប្បាយក្នុងខេត្ត។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ពង្រាយកម្លាំ​ងនគរបាលជា​ច្រើននា​ក់ដើម្បីការពារ សន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងខេត្ត ក្រៅខេត្តដែលមកកំសាន្ត រហូតដល់ចប់កម្មវិធីផងដែរ៕

Leave a Reply

Your email address will not be published.