(ប៉ៃលិន) ក្រោយពីយកចង្ហាន់ទ័យទានទៅប្រគេនព្រះសង្ឃនៅតាមវត្តនានាតាមប្រពៃណីពីដូនតា ប្រជាពលរដ្ឋបាននាំគ្នាដើរលែងកម្សាន្តតាមរមណីដ្ឋានយ៉ាងច្រើនកុះករ ដោយឡែកភ្ញៀវទេសចរជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិនក្នុងពីធីបុណ្យភ្ជុំ ប្រពៃណីជាតិខ្មែរឆ្នាំនេះច្រើនជាងឆ្នាំមុន ចំណែកសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើខណ:មានសមត្ថកិច្ចដាក់គ្រប់គោលដៅជួយសម្រួលចរាចរណ៍មិនអោយកកស្ទះនោះទេ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានអោយដឹងថា ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្ត រយះពេល៣ថ្ងៃគឺនៅថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ ចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្តរយះពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌកើនឡើង៧៥,២៧%គឺ
ថ្ងៃទី១ សរុបភ្ញៀវជាតិ ១៣,២៩៨នាក់
_សរុបភ្ញៀវបរទេស ១២៧ នាក់
_ភ្ញៀវទេសចរសរុប ១៣,៤២៥នាក់
ថ្ងៃទី២សរុបភ្ញៀវជាតិ ៣៥,៧៨០ នាក់
សរុបភ្ញៀវបរទេស ២,៩៥២ នាក់
ភ្ញៀវទេសចរសរុប ៣៨,៧៣២ នាក់
ថ្ងៃទី៣ សរុបភ្ញៀវជាតិ ៣៨,៩០១ នាក់
សរុបភ្ញៀវបរទេស ៣,១៤៥ នាក់
ភ្ញៀវទេសចរសរុប ៤២,០៤៦នាក់។
*ភ្ញៀវទេសចរសរុបទាំង ៣ថ្ងៃ
– ភ្ញៀវជាតិមានចំនួន ៨៧,៩៧៩ នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៣ដែលមានចំនួន ៧០,៤៦៦ ឃើញថាកើនឡើងចំនួន៧០,៤៦%។
– ភ្ញៀវអន្តរជាតិ មានចំនួន ៦,២២៤នាក់ បៀបធៀបនិងចំនួនភ្ញៀវអន្តរជាតិឆ្នាំ២០២៣ដែលមានចំនួន៤,៨០៧នាក់ ឃើញថាកើនឡើងចំនួន ៤,៨០%។
» ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៩៤,២០៣នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៣ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន ៧៥,២៧%។
ស្ថានភាពភ្ញៀវទេសចរណ៍ចូលលេងកម្សាន្តក្នុងខេត្តប៉ៃលិន មានកន្លែងទេសចរណ៍ជាច្រើនកន្លែងដូចជា៖ -រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវភ្ញៀវទេសចរណ៍ច្រើនជាងគេ រមណីដ្ឋានបែបប្រវត្តិសាស្ត្រភ្នំយ៉ាត-រមណីយដ្ឋានចំការខ្នុរ -រមណីយដ្ឋានចំការសាវម៉ាវនិងតាមដងស្ទឹងប៉ៃលិន អ្វីដែលមិនអាចរំលងបាននោះគឺភ្ញៀវទេសចរណ៍បាននាំគ្នាចូលទៅអុចធូបនៅសំណាកលោកយាយយ៉ាតដើម្បីសុំសេចក្តីសុខចំរើនរកទទួលទានមានបាន។
រីឯតម្លៃនៅតាមរមណីយដ្ឋាននានាភ្ញៀវទេសចរណ៍បានកោតសរសើរគ្រប់គ្នាថាមានរស់ជាតិឆ្ងាញ់ហើយតម្លៃសមរម្យអាចទទួលយកបាន ហើយអ្នកលក់រួសរាយរាក់ទាក់ទាំងពលរដ្ឋរស់នៅតំបន់នោះនិងសមត្ថកិច្ចក៍មានឥរិយាបទសមរម្យគួរអោយគោរពស្រលាញ់ផងដែរសមដូចពាក្យគេថាប៉ៃលិនជាទឹកដីត្បូងពេជ្រ(តូចតែតាន់ខ្លឹម)។
ចំណែកសន្តិសុខសណ្តាប់ឆ្នាប់ល្អប្រសើគ្រប់គោលដៅទេសចរណ៍មានសមត្ថកិច្ចនិងប្រជាការពារដាក់គ្រប់គោលដៅដើម្បីថែរក្សាសន្តិសុខផងនិងជួយសម្រួលចរាចរណ៍ផងសំខាន់ជាងនេះទៅទៀតពលរដ្ឋនិងភ្ញៀវទេសចរណ៍បានយល់ដឹងច្រើន ពាក់ព័ន្ធបញ្ហាអនាម័យម្នាក់ៗសុទ្ធតែបានវេចខ្ចប់ដាក់ធុងសំរាមបានត្រឹមត្រូវនៅតាមកន្លែងកម្សាន្តនានានិងនៅតាមដងផ្លូវទូទាំងខេត្តប៉ៃលិន៕