ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច (ម៉ូតូ)នៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធក​រណីលួច(ម៉ូតូ) ​នៅចំណុ​ចអគារ​១៨ (ហាយសូ) ស្ថិត​នៅភូមិក្បាលស្ពាន១ ​សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវបា​នម្លាំង​មូលដ្ឋានកងរា​ជអាវុធហត្ថ​ក្រុងប៉ោយប៉ែត ដឹកនាំ​ដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង ចា​ប់ឃាត់ខ្លួនបាន​នៅ​វេលា​ម៉ោង០៤និង០០នាទីទាបភ្លឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចកា​ស៊ីណូ នាគទិព្វ ជាប់កា​ស៊ីណូអាត់ប៊ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រម​ទាំងដកហូតវត្ថុតាង ម៉ូតូម៉ាក HONDA DREAME ពណ៌ក្រហម ផលិតឆ្នាំ២០​២០ ពាក់ផ្លាកលេខ បាត់ដំបង1AI-6521 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ហើយនាំ​មកមូល​ដ្ឋានកងរាជអាវុ​ធហត្ថក្រុងដើម្បីសួរនាំ។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹងពី​ជនរងគ្រោះ ឈ្មោះឈឿន វិជាតិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅប​ន្ទប់ជួលម្តុំវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ។     

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បាន​ឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ដែល​ចាប់ឃា​ត់ខ្លួនបា​នរួមមា​ន៖ ១ឈ្មោះ យ៉ុង រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ លី ឃឹម ភេទប្រុស អាយុ២១ឆ្នាំ និង៣ឈ្មោះ ផល​ វុតថៃ (ប៊ីថៃ) ភេទប្រុស​ អាយុ១៨ឆ្នាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសា​រភាពថា ខ្លួនពិតជា​បានលួចម៉ូតូ របស់ជនរងគ្រោះ ពិតប្រា​កដមែន។ដោយផ្អែក​លេីចម្លេី​យសារភាព និងមានវត្ថុ​តាងជាក់ស្តែង កម្លាំង​មូលដ្ឋានកងរាជអា​វុធហត្ថក្រុងកសាងសំ​ណុំរឿងបញ្ជូនទៅ​កាន់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែ​កម៉ូតូត្រូវបានកម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងប្រគល់ឱ្យម្ចា​ស់ដើមវិញហើយដែរ៕

Leave a Reply

Your email address will not be published.