ខេត្តបន្ទាយមានជ័យ៖ដើម្បីបាននូវបទពិសោធន៍ ចំណេះដឹង ដល់បងប្អូនប្រជាកសិករដែលប្រកបរបរកសិកម្មឲ្យទទួលបានទិន្នផលខ្ពស់ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន អាហ្គ្រោថេក ខូអិលធីឌី គោខ្មែរ បានធ្វើការរៀបចំតាំង ដាក់បង្ហាញអំពីពូជពោត ជីកសិកម្ម ថ្នាំកសិកម្ម និងម៉ាស៊ីនដាំពោត ដល់ប្រជាកសិករនៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ គោលបំណងនៃការដាក់តាំងពិព័រណ៍ផលិតផលផ្សេងៗរបស់ក្រុមហ៊ុន គោខ្មែរនាថ្ងៃនេះគឺដើម្បីឲ្យបងប្អូនប្រជាកសិករទាំងអស់បាននូវចំណេះដឹង ជំនាញនៃការប្រើប្រាស់ អោយចំគោដៅ ពេលវេលា នៃដំណាំកសិកម្ម ដើម្បីបង្កើនទិន្នផលខ្ពស់។
លោក សុខ ហុងលី ដែលជាតំណាង ក្រុមហ៊ុន អា ហ្គ្រោថេក បានឲ្យដឹងថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនកសិកម្មមួយ ដែលបានបង្កើតឡើងជាង ២០មកហើយ និងជាក្រុមហ៊ុនដែលបាននាំចូលនូវផលិតផលកសិកម្មច្រើនមុខរួមមាន ថ្នាំកំចាត់សត្វល្អិត ស្មៅតាមការពារជំងឺ ជីបំប៉ន ពូជពោតជាដើម។ ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ ជាដៃគូផ្គត់ផ្គង់ មកពីសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុនជាដើម ។ ដើម្បីចូលរួមចំណែកអភិវឌ្ឍនិងលើកស្ទួយជីវភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្ដេចមហាបវរ ធិបតី ហ៉ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដោយបានចាត់ទុកវិស័យកសិកម្មគឺជាវិស័យអាទិភាព ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ដើម្បីកំណើនសេដ្ឋកិច្ច ដល់ប្រជាកសិករក្រុមហ៊ុន អាហ្គ្រោថេក គោខ្មែរបានរួមចំណែកជាមួយរាជរដ្ឋាភិបាល គឺការធ្វើទំនើបកម្ម ពោលគឺការប្រែក្លាយកសិកម្មបែបប្រពៃណី ឈានទៅរកដំណាក់កាលថ្មីផ្ដោតលើការប្រើប្រាស់បច្ចេកទេសនិងបច្ចេកវិទ្យា វិញ៕