ព័ត៌មានជាតិ

គណៈប្រតិភូ​ក្រសួង​ អភិវឌ្ឍន៍​ជនបទ​ និង​ក្រសួង​ សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ចុះត្រួតពិនិត្យ​ និង​វាយតម្លៃ​ លេីការងារថែទាំផ្លូវ

(បន្ទាយមានជ័យ)ឯកឧត្តម​ អុិន​ ចន្ថា​ រដ្ឋលេ​ខាធិការក្រសួ​ងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈ​កម្មការអន្តរក្រសួងរួម​មាន​ ក្រសួងអភិវឌ្ឍន៍ជនបទ​ និងតំណាងក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នារសៀលថ្ងៃទី​ ១៧​ ខែកញ្ញា​ ឆ្នាំ២០២៤​ បាន​ចុះធ្វើការត្រួតពិនិ​ត្យនិងប្រគល់ទទួល ផ្លូវថែទាំខួប​ ១ខ្សែប្រវែង​ ១៣គីឡូម៉ែត្រ​ តភ្ជាប់ពីផ្លូវជាតិ​ លេខ​ ៥៦​ ចំណុចភូមិស្ទឹង​ នៃឃុំរ​លួស ទៅដល់ភូមិពង្រ​ ឃុំតាផូ​ ក្នុងស្រុកស្វាយចេក នៃខេត្តបន្ទាយមា​នជ័យ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ​ ក្នុងផែនការឆ្នាំ​២០២៤ ។

លោក​ ជា​ យុទ្ធារុណ​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់​ថា​ ការអភិវឌ្ឍ​ជនបទ​ គឺជាម​ធ្យោបា​យដ៏មានប្រសិទ្ធភាព​ ក្នុងការកាត់បន្ថយភាពក្រីក្រ​ របស់ប្រជាពលរដ្ឋមិ​នត្រឹមតែប៉ុណ្ណោះ​មន្ទីរអភិវឌ្ឍន៍ជន​បទបានផ្ដោតទៅលើបញ្ហាដែលបងប្អូនប្រជាព​លរដ្ឋរស់នៅតំ​បន់ជនបទជួប​ប្រទះនូវការលំ​បាកដូចជាការលើកកម្ពស់ហេ​ដ្ឋារចនាសម្ព័ន្ធ​ ការផ្គត់ផ្គង់ទឹកស្អាត បរិស្ថាននឹង​ធ្វើការ​បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល​ របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ បញ្ចប់នៃ​ការត្រួតពិនិត្យ​ និងវាយតម្លៃលើការងារថែទាំ​ ផ្លូវ១ខ្សែ​ ក្រាលល្បាយគ្រួសប្រវែង​ ១៣គីឡូម៉ែ​ត្រ​រួចមក​ក្រុមប្រតិភូអន្តរ​ក្រសួ​ ដែលដឹកនាំដោយឯកឧត្ដម​ អុិន​ ចន្ថា​ បានចុះជួបសំណេះសំណាល មួយបងប្អូ​នប្រជាពលរដ្ឋដែល​រស់នៅ​ស​ងខាងផ្លូវនិង​បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ​ ពីសំណាក់​ ឯកឧត្តម​ ឆាយ​ ឫទ្ធីសែន​ រដ្ឋ​មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ​

ទន្ទឹមនឹងនោះផងដែរ​ ឯកឧត្តម​ អុិន​ ចន្ថា បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់​ ចំពោះអ​ស់លោក​លោកស្រ​ នៃមន្ទីរអភិវឌ្ឍន៍ជនបទ​ ដែលបានខិតខំ​ បំពេញការងារភារកិច្ចដោ​យភាពទ​ទួលខុសត្រូវ​ មានសាមគ្គីភាពផ្ទៃក្នុង​ ជាពិសេសត្រូវបន្តអនុវត្តត្រួតពិនិត្យ​និងថែទាំផ្លូវប្រ​កបដោយ​គុណភា​ព​ ប្រសិទ្ធភាព​ ក្នុងការប្រើប្រាស់​ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់​បានយូរអង្វែង​ដើម្បីប​ម្រើផល​ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើង។ ជាចុងក្រោយឯកឧត្តមបាន សូមផ្ដាំផ្ញើដល់​បងប្អូ​ន​ប្រ​ជាព​លរដ្ឋទាំងអស់សូមចូល​រួម​ថែទាំផ្លូវនេះ​ឲ្យ​បាន​ល្អនិង​ជួយ​ទ​ប់ស្កាត់រ​ថយន្ត​ដឹ​កលើសទម្ងន់ហើយ​កុំចា​ក់ដីលុប​ ថង្អូ​រ​ អមស​ងខាងផ្លូវពិសេស​គោរពច្បាប់ចរាចរណ៍​ ឲ្យបានជាប្រចាំ​ ។ បញ្ចប់នៃ​កម្មវិ​ធី​ សំណេះសំណាល​ ក៏បានផ្តល់ជូន​ ជាកន្សែងដល់បងប្អូន​ ដែលចូលរួមផងដែរ

Leave a Reply

Your email address will not be published.