ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះ​សំណាលជាមួយរចនាសម្ព័ន្ធគ​ណៈចលនាមហាជន គណប​ក្សប្រជា​ជនកម្ពុជា ខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិក​គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គ​លេខាធិកា​រគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញ​ជា​អធិបតីក្នុងពិធីសំណេះសំណាលជាមួយ រចនា​សម្ព័ន្ធគណៈចលនាមហាជន ខេត្តប៉ៃលិន។

ពិធីនេះធ្វើឡើងនារ​សៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត សមាជិក សមាជិ​កា គណៈចលនាមហាជ​នទទួលបន្ទុកក្រុង ស្រុក សមាជិកា សមាជិកាមន្រ្តីគណបក្ស សរុប១៩២​នាក់ផងដែរ

ជាកិច្ចចាប់ផ្តើម លោកជំទាវ បាន ស្រី មុំ ប្រធានគណៈចលនាមហាជន នៃគណៈកម្មា​ធិការគណ​បក្សខេត្តប៉ៃលិន បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី និងអ្នក​ចូលរួម​ទាំងអស់​ដែលបានចំណា​យពេលវេលាមកចូលរួមក្នុងកម្មវិធីនាឱកាសនេះជាមួយគ្នា​នោះ កជំទាវ បាន ស្រីមុំ បានធ្វើរ​បាយការណ៍សង្ខបស្តីពីរចនាសម្ព័ន្ធ និងលទ្ធផលការងារ​កន្លងមករបស់គណៈ​ចលនាមហាជនខេត្តប៉ៃលិន ដោយរំលេចពីការពង្រឹងរចនាសម្ព័ន្ធគណៈចលនាមហាជនក្រុង ស្រុក និងយកចិត្តទុកដា​ក់លើក្បាលម៉ាសុីន។ លោកស្រី ក៏បានគូសបញ្ជាក់អំ​ពីភាពឈ្នះរបស់គ​ណប​ក្សប្រជាជ​នខេត្តប៉ៃលិន ក្នុងការទទួលបានលទ្ធផលជោគជ័យ នៃការបោះឆ្នោតកន្លងទៅ។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើការសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានទាំង៥ ជូនចំពោះគ​ណៈចលនា​មហាជន​ខេត្ត ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន និងនាំមកនូវ​ភាព​ឈ្នះជូន​គណបក្សប្រជាជនជាបន្តបន្ទាប់។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ជំនួបសំណេះសំណាលនាពេលនេះ រៀបចំឡើងក្នុង​គោលបំណងដើម្បីថ្លែងអំណរគុណដោយផ្ទាល់ ដល់គណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងរចនាសម្ព័​ន្ធគណៈចលនាមហាជនខេត្តប៉ៃលិន​ទាំងអស់ដែលបានខិតខំ​ប្រឹងប្រែងអនុវត្តកម្មវិធី​នយោបាយរបស់គណ​បក្សយ៉ាងសកម្ម និងផ្សព្វផ្សាយនូវស្ថានការណ៍ ការវិវត្តន៍ថ្មីៗ ក៏ដូចជាស្ថាន​ភាពន​យោបាយ ដែលបាន និងកំពុងជះឥទ្ធិពល មកលើសតិអារម្មណ៍មហាជន។

លោកបានបន្ថែមថា ការងារ និងលទ្ធផលដែលគណបក្សអាចសម្រេចបាន គឺពិតជាបានមកពីការចូ​លរួមរប​ស់សមាជិក សមាជិកា ថ្នាក់មូលដ្ឋាន ដែលតែងតែកសាងជំនឿចិត្តជូនប្រជាជន រហូតទទួលបានភាពឈ្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់។

ទន្ទឹមនឹងនោះ លោក​ក៏បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។ សមិទ្ធផលទាំងនោះរួមបញ្ចូល ការអនុវត្ត​កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងជំរុញការអនុវត្តវិធានការគឹន្លះទាំង៥ ក៏ដូចជាការ​សម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀតគួរជាទីមោទនៈផងដែរ

Leave a Reply

Your email address will not be published.