ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់​ទៅតុលាការ​ពាក់ព័ន្ធករណីហិង្សាដោយចេតនា

(បន្ទាយមានជ័យ )៖សង្ស័យម្នាក់ ត្រូវបា​នកម្លាំងមូល​ដ្ឋានកងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាប់ឃា​ត់ខ្លួននៅ​វេលាម៉ោ​ង១៨និង០០នា​ទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤​ ពាក់ព័ន្ធករណីហិង្សាដោយ​ចេតនា។ការចុះ​ឃាត់ខ្លួននេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម៉ាក ទិត្យ ភេទប្រុស អាយុ៣​៩ឆ្នាំ រស់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។

លោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បាន​ឲ្យដឹងថា ជនស​ង្ស័យ​ឈ្មោះ សំ ប៊ុនណាត ភេទប្រុស អាយុ៤៧ឆ្នាំ បានប្រើអំពើហិង្សាទៅលើ​ជនរងគ្រោះ ​បណ្តាល​ឱ្យរង​របួស​ហើម និងជាំភ្នែក​ខាងឆ្វេង ។

លោក​វរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយ​ឃាត់ខ្លួន​នាំមកកាន់មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុង ដើម្បីធ្វើការសួរនាំ ជនសង្ស័យ​បានឆ្លើយសា​រភាពថា ខ្លួនពិតជាបា​នវាយទៅលេី​ជនរងគ្រោះ​ពិតមែន ដោយសារជន​រងគ្រោះនិ​យាយដៀមដា​មមកលេីខ្លួន រឿងដុតសំរាម ហេីយក៏បាន​ប្រតាយ​ប្រតប់គ្នា ហើយឲ្យជនរងគ្រោះដួល​ទៅ​លេីដី បណ្តាលឱ្យរងរបួសតែម្តង។

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូន​ទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២​៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.