ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូអមដំណើ​ អញ្ជើញទស្សនកិច្ចចុះពិ​និត្យសេ​វាសាធារណៈ នៅមណ្ឌល​សុខ​ភាពត្រាំខ្នារ ខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យសេ​វាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គ​លិក​សុខាភិ​បាល រួមទាំ​ងអ្នកជំងឺ និងក្រុមគ្រួ​សារ នៅមណ្ឌលសុខភាពត្រាំខ្នារ ខេត្តតាកែវ។

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដ​ល់មន្រ្តីមណ្ឌល​សុខភាពទាំង​អស់ សូមបង្កើនសមត្ថភាព និងត្រូវយក​ចិត្តទុកដាក់បន្ថែមទៀតដូចជា ការកកត់ត្រា រក្សាទុកដាក់ឯក​សារឱ្យបានត្រឹមត្រូវ និងត្រូវរៀបចំទូ​ដាក់វ៉ាក់សាំងឱ្យបានស្អាត និងសីតុណ្ហ​ភាពត្រឹមត្រូវ និងថែរក្សាសម្ភា​រៈប្រើប្រាស់ឱ្យបានគង់វង្ស ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូន​សេវាពិនិត្យថែទាំសុខ​ភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសំដែងអរគុណ និងការកោតសរសើរ ជូនចំពោះមន្រ្តីសុខា​ភិបាល រួមទាំង​អាជ្ញាធរ ដែលនៅតែបន្តខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ និងធនធាន បំរើផ្តល់ជូនសេ​វាថែទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវ និង ប្រកាន់ខ្ជាប់​ក្រមសីលធម៌វិជ្ជាជីវៈ៕

Leave a Reply

Your email address will not be published.