ព័ត៌មានជាតិ

ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា និងប្រ​ធានបេ​សកកម្ម IOM ប្រចាំកម្ពុជា ពេញចិត្តចំ​ពោះកិច្ចស​ហប្រតិបត្តិកា​រក្នុងការងារទេសន្តរប្រវេស៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី គ្រីស្ទីន បាកូ (Kristin Parco) ប្រធានបេសកកម្មនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរ​មតិយោបល់គ្នាយ៉ាងសុីជម្រៅអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការ​ងារលើកកម្ពស់និងគាំពារសិទ្ធិជនទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានបង្ហាញការ​ពេញចិត្តចំពោះ​លទ្ធផលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។

ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិ​សន្តិប​ណ្ឌិត ស សុខា បានកោ​តសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះលោកស្រីប្រធាន និងអង្គការ IOM ដែល​បានរួមចំ​ណែកយ៉ាងសំខាន់ដ​ល់កិច្ចសហប្រតិបត្តិការដ៏​ល្អ រវាងក្រសួ​ងមហាផ្ទៃកម្ពុជា និងអង្គការ IO​M ព្រមទាំ​ងការជួយ​គាំទ្រដល់​ប្រទេសកម្ពុជា ទាំ​ងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយ​សម្ភារៈ​បច្ចេកទេស ជាបន្តបន្ទាប់ បម្រើដ​ល់ការងារពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំ​ណរគុណ អង្គការ IOM ដែលជួយជ្រោមជ្រែងឱ្យកម្ពុជា ទទួលបាន​ជ័យលាភីទី៦ ក្នុង​ការអនុវត្តក​តិកា​សញ្ញាពិភពលោក សម្រាប់ទេស​ន្តរប្រវេ​សន៍ដោយ​សុវត្ថិភា​ព រៀបរយ និង​ស្របច្បាប់ (GCM) នៅតំ​បន់អា​ស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងការ​បន្តគាំទ្រឱ្យ​មានកិច្ចស​ហការ និងការប្រជុំផ្លាស់​ប្តូរយោបល់ ក្នុងនាមជា​ប្រទេសជ័យលាភី ក្នុងការអនុវត្ត GCM និងការ​គាំទ្រឱ្យកម្ពុជា ធ្វើជា​សហប្រធាន ជាមួយក្រុម​បណ្តាញ​អង្គការសហប្រជាជាតិ ពាក់ព័ន្ធ​ទេសន្តរ​ប្រវេសន៍ក្នុងតំបន់ និងដឹក​នាំកិច្ចប្រជុំជាមួយ​ក្រុមប្រទេសជ័យ​លាភីក្នុងតំបន់ថែមទៀត។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនលោកស្រី Kristin Parco ប្រធានបេសកក​ម្មនៃអង្គ​ការ IOM ប្រចាំកម្ពុជា ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញា​ចិត្តខ្ពស់របស់​រាជរ​ដ្ឋាភិបាល​កម្ពុជា ក្នុងការពន្លឿននូវការផ្តល់សេវា​សាធារណៈជូនពលរដ្ឋនៅមូលដ្ឋាន និងការព​ង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ព្រមទាំងឆន្ទៈខ្ពស់​របស់ក្រសួងមហាផ្ទៃ និងក្រសួងនានា ក្នុងការ​ពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

ជាការឆ្លើយតប លោ​កស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការ IOM ប្រចាំកម្ពុជា បានថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការយ៉ាងយូរលង់មកនេះ និងការ​រក្សានាមជាជ័យលាភីក្នុងការអនុវត្ត ។ លោកស្រី ក៏បានគូសបញ្ជាក់ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិ​តខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការដោះស្រា​យបញ្ហាពាក់ព័ន្ធនឹងទេ​សន្តរប្រ​វេសន៍។

ក្នុងជំនួបនេះផង​ដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី Kristin Parco បានអប​អរសាទរ​ចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផ​លប្រកបដោយផ្លែផ្កានៅក្នុង​អាណត្តិបេស​កកម្មរបស់លោកស្រី និងសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហការដ៏ស្អិតល្មួតនេះ នឹងបន្តទៅមុខទៀត ជាមួយនឹងប្រធានអាណត្តិថ្មីរបស់អង្គការ IOM ផងដែរ៕

Leave a Reply

Your email address will not be published.