ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​ជួញដូរ និងប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ )៖លោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហ​ត្ថក្រុងសិ​រីសោភ័ណនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ​បានដឹកនាំកម្លាំង ចុះ​ប្រតិបត្តិកា​របង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុ​ចភូមិ​ព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សន ប៉ាវ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រះពន្លា សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ព្រមទាំងចាប់យកវត្ថុ​តាងរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន០១កូនថ​ង់កិប ទម្ងន់១,០១ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុង​ដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០​២៤ គ្មានផ្លាកលេខ,ទូរស័ព្ទចំនួន០​១គ្រឿង ម៉ាកSamsung Galaxy ពណ៌ប្រផេះ ហើយនាំ​ខ្លួនមកកាន់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោក វរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបា​នឆ្លើយ​សា​រភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកល​ក់ផង និ​ងប្រើប្រាស់ដោយខ្លួនឯងផង។ ហេីយក៏​ធ្លាប់​ជាប់ពន្ធនាគារចំនួន០​១លើក ក្នុងឆ្នាំ២០​១៥ រយៈពេល១ឆ្នាំកន្លះ ពីបទជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់នូវ​សារធាតុញៀនផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់​ស្តែង កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងកសាង​សំណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យប្រឆាំ​ងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្ក​ដា ឆ្នាំ​២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.