ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនយុវជនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួ​ចម៉ូតូ ​​និងប្រើ​​ប្រាស់​ដោយខុស​ច្បាប់នូវ​សារធាតុញៀន

(បន្ទាយមានជ័យ)លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបានដឹកនាំកម្លាំងចុះស្រាវជ្រាវនឹ​ងឃាត់ខ្លួន​ជនសង្ស័យឈ្មោះ អ៊ុន សារ៉ាត់ ហៅក្រៅ បារាំង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយ​ប៉ែត ពាក់ព័ន្ធក​រណីលួចម៉ូតូ និងប្រើប្រា​ស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបាន​ប្រព្រឹត្តកា​លពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង​១៩ និង០០នាទី  នៅចំណុ​ចចំណតម៉ូតូ​កាស៊ីណូ​ក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការឃា​ត់ខ្លួននេះធ្វើឡើង​តាមពាក្យបណ្តឹងរបស់ជន​រងគ្រោះឈ្មោះ ឈឿន ឈុនណា ភេទប្រុស អាយុ៣​៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា  ជនរងគ្រោះជាបុគ្គលិកប​ម្រើការងារនៅកា​ស៊ីណូ​ក្រោន ដោយ​ខាងក្រុមហ៊ុ​នបានប្រគល់ម៉ូតូម៉ាក​ហុងដា ហ្សូម័រអ៊ិច ព​ណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០១៦ ពាក់ផ្លាក​លេខបាត់ដំបងW-០៤៥៥ ឱ្យបុគ្គលិក​ដែលធ្វើកា​រនៅទីនេះ ជាជនជាតិចិន ប្រើប្រាស់​ដោ​យមានបុគ្គលិ​កកិបសំបុត្រយាន​ជំនិះ គឺយាមនៅ​ពេលយ​ប់ត្រួតពិ​និត្យរាល់បុគ្គ​លិកចេញចូល​ដែលមានយា​នជំនិះវេនពេលយប់។ នៅវេ​លាកេីតហេតុបុគ្គលិ​កជនជាតិចិនដែ​លប្រើប្រាស់​ម៉ូតូខាងលើ បានម​ករកម៉ូតូស្រាប់​តែបាត់មិ​នឃើញ ហើយ​បានឆែកកាមេរ៉ាសុវត្ថិភាព ឃើញជន​សង្ស័យ មិន​មែនជាបុគ្គលិ​កបម្រើការនៅទីនោះ ធ្វើសកម្មភា​ពលួចយកម៉ូតូខាងលើជិះចេញទៅបាត់

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រោយពីទទួល​បានពាក្យបណ្តឹង​កម្លាំង​ជំនាញមូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវដ​ល់ទីតាំងកើតហេតុ កំណត់មុខស​ញ្ញាជនសង្ស័យ ឈា​នដល់ការឃាត់ខ្លួននៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៥ ខែកក្កដា នៅចំណុច​មុ​ខកាស៊ីណូហ្គោលឌិន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយ​នាំមកកាន់មូលដ្ឋានកងរាជ​អាវុធហត្ថក្រុងដេីម្បីចាត់ការតាមនិតីវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួ​ចម៉ូតូរបស់​ជនរង​គ្រោះពិតប្រាកដមែន ហើយ​ទៅបញ្ចាំជាមួយ​សន្តិសុ​ខមិន​ស្គាល់ឈ្មោះម្នាក់ នៅកាស៊ីណូ ហ្គោល​វើយ បានប្រាក់​ថៃចំនួន​៨០០០បាត ដើរសុីចាយ និងទិញថ្នាំញៀនម​កប្រើប្រាស់អ​ស់។ ដោយផ្អែកពាក្យបណ្ដឹង និងលេីចម្លេីយសារភាព កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូ​នទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកម៉ូតូសមត្ថកិច្ចកំពុង​ស្រាវជ្រាវបន្ត

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការហើយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.