ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន​ សម្រេចរុះរើ​សំណង់របស់រដ្ឋ អតីតមណ្ឌល​ចត្តាឡីស័ក​មួយកន្លែង​នៅស្រុកសា​ក្រៅ

(ប៉ៃលិន) កាលពីប៉ុន្មានឆ្នាំមុ​នរដ្ឋបាលខេត្តប៉ៃលិន​បានរៀបចំកសាងម​ណ្ឌលចត្តាឡីស័ក​ជាច្រើ​នកន្លែង​ កន្លែងខ្លះធ្វើនៅតា​មសាលារៀននិ​ងកន្លែងខ្លះ​ទៀតកសា​ងនៅសៃ​ឡូទិញក​សិផលដែ​លទុកទំនេរ នេះជាការយកចិត្តទុ​កដាក់ពីរាជរដ្ឋាភិ​បាល ដើម្បីបញ្ជៀសបញ្ហាជម្ងឺកូវិដ​១៩ បានដោយជោគជ័យ ក្រោយពីបញ្ចប់មណ្ឌល​ចត្តាឡីស័កខ្លះក៏បានរុះរើរួចរាល់ហើយ ចំណែក​កន្លែងខ្លះក៏​មិនទាន់រុះរើ​នៅឡើយជាក់ស្តែង នៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤។លោក​ជំទាវ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន និងឯ​កឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញ​ចូលរួមកិច្ចប្រ​ជុំស្តីពី ការរុះរើសំណង់របស់រដ្ឋនៅអតីត​មណ្ឌលចត្តាឡីស័កអតីតសៃឡូ លោក ម៉ៅ ស្ថិតនៅឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីទុកជាសម្បត្តិរដ្ឋសំ​រាប់បំរើពលរដ្ឋទូទៅ​ក្នុង​ខេត្តប៉ៃលិនបន្តទៀត៕

Leave a Reply

Your email address will not be published.