ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន រួមនឹងថ្នាក់ដឹកនាំខេត្តស្វាយរៀងអញ្ជេីញ​ប្រគេនទៀនព្រះវ​ស្សា​ដល់ព្រះសង្ឃចំនួន៨វត្ត​ នៅវត្តគយត្របែក​ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់ព្រះមហាក្សនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រម​ណ្ឌលខេត្តស្វាយ​រៀង និងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុ​មប្រឹក្សាខេត្ត​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអ​ញ្ជេីញ​ប្រគេន​ទៀនព្រះវស្សាដ​ល់ព្រះសង្ឃចំ​នួន៨វត្ត​ នៅវត្តគយត្របែក​ សង្កាត់គយត្របែក ក្រុងស្វាយ​រៀង​ ខេត្តស្វាយរៀង​ ​។

​​

សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ ថា ទៀនវស្សា ត្រូវបានចាត់ទុកថា ជាពន្លឺសម្រាប់ជី​វិតដែលផ្នែកង​ងឹតនៃជីវិតនឹងត្រូវបានបំភ្លឺ ដឹក​នាំផ្លូវឆ្ពោះទៅរកព្រះនិព្វាន។ទន្ទឹមនោះដែរ សម្តេចក៏​បា​នអំពាវនាវ ដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាព​លរដ្ននៅ គ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូ​លរួមគ្រប់រូបភាព ក្នុងកា​រគោះជួង ទូងស្គរ ព្រមៗគ្នា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២​០២៤ សម្រាប់ថ្ងៃបើ​កការដ្ឋាន គម្រោង ព្រែកជី​ក ហ្វូណនតេជោ ខាងមុខនេះ តបតាមការអំ​ពាវនាវរ​បស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែ​ងឆ្ងាយរប​ស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹ​ក្សាផ្ទាល់ ព្រះមហាក្សត្រ។​

គួររំលឹកផងដែរថា ពិធីបុណ្យ “ចូលព្រះវស្សា​” ​នឹងត្រូវប្រារព្ធធ្វើចាប់ពី​ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័​ក.. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកំឡុង​ពិធីបុណ្យ​ដែលមា​នរយៈពេល៣ខែនេះ​ព្រះសង្ឃមិ​នចាកចេញ​ពីវត្តអារាម ដើម្បីនិមន្ត បិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវ​គង់នៅក្នុងបរិវេណវត្តអារាមទោះជាយ៉ាង​ណា​ក៏ដោយ​ព្រះសង្ឃអាចទទួល​យ​កការ​និមន្តរ​បស់​អ្នកកា​ន់សាសនានិងធ្វើដំ​ណើរ ចេ​ញនៅពេលថ្ងៃ ប៉ុន្តែមិនអា​ចនិមន្តទៅ​ទីឆ្ងាយ​ដោយដា​ច់​រាត្រីឆ្លងថ្ងៃនោះ​ឡើយ។​ ជាទូទៅ អ្នកកាន់ព្រះពុទ្ធសា​សនា ថ្វាយទៀនវស្សា ជាទៀនធំ ដែល​ត្រូវបំភ្លឺពេញមួយថ្ងៃ និងយប់ ក្នុងឱកាស​ពិធីបុណ្យព្រមទាំង ប្រេង ស្បងចីពរ និងគ្រឿង ឧបភោគ បរិភោគផ្សេងៗ ដល់ ព្រះសង្ឃ​។​ ពិធីបុណ្យ​នេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើន ព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តា​ន និង បុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លា​អានិសង្ឃ ដែ​លកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាស​នា​ របស់រដ្ឋ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៨វត្ត នៅក្នុងថ្ងៃនេះរួមមាន៖ ទៀនព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, ស្ករស ៥គីឡូក្រាម, ទឹកដោះគោ ១០កំប៉ុង, មីសួរ ១គីឡូក្រាម, ទឹកត្រី ១យួរ និងទឹកស៉ីអ៊ីវ ១យួរ តែស្លឹក ៦កញ្ចប់,ប្រេងឆា ២កេស សាប៊ូ ៣កេស ចង្ហា ន់ ១ស្រាក់ នំអស្សម ២ ត្រីខ ៥យួរ និងបច្ច័យចូលបុណ្យមួយចំនួន៕

Leave a Reply

Your email address will not be published.