(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច ក្នុងក្រុងប៉ោយប៉ែត ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង ចៅសង្កាត់ កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្តដា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំភោជនីយដ្ឋានមាតុភូមិ។
បន្ទាប់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឡើងមានមតិស្វាគមន៍និងរាយការណ៍អំពីការគ្រប់គ្រងរដ្ឋបាល.ការងារអប់រំយុវជននិងកីឡា.ការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា.ការងាររៀបចំអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងអំពីសក្តានុពលសេដ្ឋកិច្ចក្នុងក្រុងប៉ោយប៉ែតរួចមក។
លោក ស្រី សារ៉ុម នាយការិយាល័យគ្រឿងញៀន បានឡើងធ្វើបទបង្ហាញនិងលើកឡើងថា៖ ដោយអនុវត្តន៍សម្រាប់ការទាញយកកម្មវិធីទូរទសព្ទដៃ Nodrug របស់បងប្អូនជាការាយការសម្ងាត់ទើបខាងសមត្ថកិច្ចបានចុះស៊ើបអង្កេត និងប្រតិបត្តិការបានចំនួន ៣ករណី ហើយបន្ទាប់ពីការទទួលបានពីNodrug ក្នុងនោះក្រុងសិរីសោភ័ណ១ករណី និងក្រុងប៉ោយប៉ែតពីករណី។ម្យ៉ាងវិញទៀតលោកក៏បានធ្វើការផ្សព្វផ្សាយពីគុណវិបត្តិរបស់ការប្រើប្រាស់បារីអេឡិចត្រូនិច ក៏ដូចជាស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនៅក្នុងប៉ោយប៉ែតផងដែរ។
ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖(Nodrug)ជាកម្មវិធីផ្ដល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រកាសឱ្យទាញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា៖ កម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ១,ដើម្បីទទួលបានការកំសាន្តបែបអប់រំមេរៀន និងព័ត៌មាននានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយសមត្ថកិច្ចតាមរយៈការរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ជាមួយគ្នានោះលោក យឹម សំណាង បានធ្វើការសំណូមពរដល់អស់លោក លោកស្រីដែលបានចូលរួមនាពេលនេះសូមបន្តផ្សព្វផ្សាយទៅតាមមូលដ្ឋាន ជាពិសេសសិស្សានុសិស្ស ឲ្យបានទូលំទូលាយអំពីNodrug,បារីអេឡិចទ្រនិច និងស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនេះ៕