ព័ត៌មានជាតិ

ពិធីដាំកូនឈើ​ដែលជា​អំណោយរ​បស់ឯកឧត្តម​ កែ​ គឹមយ៉ាន​ និងលោ​កជំទាវ នៅវិទ្យាល័យភ្នំធំ ស្រុក​មង្គលបូរី

(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញចូ​លរួមដាំ​កូនឈើចំនួន៥៦៧ដើម ដែលជាអំ​ណោយរប​ស់ឯកឧត្តម​ កែ​ គឹមយ៉ាន​ អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយ​មានជ័យ និងជា​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ នៅបរិវេណវិទ្យាល័​យភ្នំធំ ឃុំអូរប្រា​សាទ ស្រុកមង្គលបូរី ដោ​យមានការួមពីឯកឧត្តម ហ៊ូ ប៊ុនហេង ជំនួយការឯកឧត្តម កែ គឹមយ៉ាន និងជាប្រធានក្រុមបណ្ដា​ញអង្គការគាំទ្រវិស័​យអប់រំខេត្ត ឯ​កឧត្តម ម៉ាតាំង ឆាលម៉ាំ​ងឌីយោ ទីប្រឹក្សាអាជ្ញា​ធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងនាយកអង្គការកុមារមេគង្គ លោក អុឹម សិរីវុទ្ធិន នាយផ្នែករដ្ឋបា​លព្រៃឈើព្រះនេត​ព្រះ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តបន្ទាយ​មានជ័យ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងលោក លោក​ស្រី មេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស អាជ្ញាធរ​មូលដ្ឋាន​ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះលោក យឹម សំណាង បានមានប្រសាស​ន៍លើកឡើងថាការចូលរួមដាំ​កូន​ឈើនា​ពេលនេះ គឺដើម្បីបង្កើនធ​នធានធម្មជាតិឡើងវិញ ការពារធ​នធានធម្មជាតិ​ចម្រុះ និងកាត់​បន្ថយ​ឥទ្ធិពល អវិជ្ជមាននៃកា​រប្រែប្រួល អាកាស​ធាតុ ជាពិសេសនោះគឺទុកជាសម្បិត្តជាតិ និងជា​សម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពតំបន់រឺសាលរបស់ខ្លួន ដើម្បីលើកស្ទួយមុខ​មាត់ខេត្តបន្ទា​យមានជ័យ។ 

លោក អភិបាលរងខេត្ត បានបន្តថា៖កូន​ឈើដែលជាអំណោយរបស់ឯកឧត្តម​ កែ​ គឹមយ៉ាន​ និងលោក​ជំទាវ យកមកដានាពេលនេះមានប្រភេទដើមឈើ កូនប៉េង.ធ្នង់ .ចាន់គីរី និងកូនដើ​មកកោះ….

ជាមួយគ្នានោះលោក យឹម សំណាង បានបញ្ជាក់ថា៖ យើងត្រូវបន្តថែរក្សាព្រៃឈើ និងការដាំដុះព្រៃ​ឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចអោ​យ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាស​ធាតុ ភ្លើងឆេះ​ព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើ​គឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕

Leave a Reply

Your email address will not be published.