(បន្ទាយមានជ័យ)៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរង ទទួលផ្នែក ការងារសណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់និងណែនាំដល់បងប្អូនអាជីវករលក់ដូរនៅចំណុចផ្សារសមាគម ស្ថិតនៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត និងផ្សារត្រី ក្រុងប៉ោយប៉ែត ឲ្យលក់ដូរមានរបៀបរៀបរយដេីម្បីបញ្ជៀសការកកស្ទះនៅតាមដងផ្លូវ ជុំវិញផ្សារ។
សូបបញ្ចាក់ផងដដែរថា នៅតាមដងផ្លូវចំណុចមុខផ្សារសមាគម ,ផ្សារត្រីប៉ោយប៉ែត ,ផ្សារកណ្ដាល ជាដើម មានការកកស្ទះចរាចរណ៍សឹងរាល់ថ្ងៃ ដោយសារកត្តាខ្វះការយោគយល់ ខ្លះដាក់ឆ័ត្រតាំងទំនិញលក់ដូរ លើចិញ្ចើមផ្លូវ ចតរថយន្ត និងម៉ូតូគ្មានសណ្តាប់ធ្នាប់។ដូច្នេះកម្លាំងនគរបាលបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករមួយចំនួន ដែលតែងតែយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើប៉ះពាល់ដល់អ្នកដទៃនោះ បញ្ឈប់ចាប់ពីថ្ងៃនេះតទៅ ៕