(បន្ទាយមានជ័យ)លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ និងបើកវគ្គបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់វរសេនាតូចថ្មើរជើងលេខ៥១៤ ។ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនិងពលទាហាន កងពលតូចថ្មើរជើងលេខ៥១ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កងការពារព្រំដែន៥០៣ មេបញ្ជាការអង្គភាពចំណុះយោធភូមិភាគទី៥ ។
មានមតិសំណេះសំណាលក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ សេង ធារិន បានលើកឡើងថា សិក្ខាកាមបើកវគ្គនេះត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នាខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ ដើម្បីទទួលលទ្ធផលបានល្អប្រសើរគ្រប់ៗគ្នា។តំណាងកម្មសិក្សាការីបានឡើងធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ ខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឲ្យបានល្អ។
ប្តេជ្ញាចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បង្កើនប្រសិទ្ធភាពការងារទ្វេដង។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានឧបត្ថម្ភជូនវគ្គហ្វឹកហ្វឺននេះថវិកាចំនួន ២.០០០.០០០រៀល ផងដែរ ៕