ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំ​ការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិនិ​ត្យវឌ្ឍនភា​ពការ​ងារ និងលើកទិ​សដៅ​ការងារបន្ត

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំ​ដល់​ថ្នាក់ដឹក​នាំជាប្រធានអង្គភា​ពទាំងអស់ សូមផ្តល់​ការបណ្តុះបណ្តាលជំ​នាញបន្តដល់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ដើម្បីជំរុញ​ការអនុវត្តការងារឱ្យកាន់​តែរលូន និងនវានុវត្តន៍។ ក្នុង​នោះឯកឧត្តម​សាស្រ្តា​ចារ្យរដ្ឋមន្រ្តី ក៏បានជម្រា​បជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការសុខាភិបាល ព្រមទាំង​សូមពាំនាំ​នូវការកោតសរសើរជូនមន្រ្តីសុខាភិ​បាលទាំងអស់ ពីសំណាក់ ឯកឧត្តម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខ​ភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ក្នុងឱកាសដែលឯ​កឧត្តមអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដែលឃើញពី​ភាពរីកចម្រើន និងនវានុវត្ត​ន៍ក្នុងវិស័យសុខា​ភិបាលកម្ពុជាឯកឧត្តមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែមិថុនា ក្នុងការពិនិត្យវឌ្ឍន​ភាពកា​រងារ និងលើកទិសដៅ​ការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភា​ពការងារបន្ថែមទៀត​នារសៀល​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង​សុខាភិបាល។

មានប្រសាសន៍សំ​ណេះសំណាល ក្នុងកិច្ចប្រជុំ​នេះដែរ​ឯកឧត្តមរដ្ឋមន្ត្រី​បាន​ក្រើនរំលឹកដ​ល់មន្ត្រី​រាជកា​រ និងបុគ្គលិកសុ​ខាភិបាលទាំង​អស់ ជាពិសេ​សថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់​បណ្តាថ្នាក់រាជធានី ខេត្ត ត្រូវប្រកាន់​ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវធ្វើការចុះពិនិត្យជាប្រចាំ ជាពិសេសខិត​ខំផ្តោតសំខាន់​លើការថែទាំ និងយកចិត្តទុកក្នុងការផ្តល់​សេវាសុខភាពជូនដល់ប្រជាព​លរដ្ឋប្រកបដោយ​ក្រមសីលធម៌វិជ្ជាជីវៈ ឱ្យមានប្រសិទ្ធខ្ពស់ផងដែរ៕

Leave a Reply

Your email address will not be published.