ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ និងក្រុមគ្រួសារ​ នាំយកអំ​ណោយរបស់ឯកឧត្តម អភិសន្តិ​បណ្ឌិ​ត ស សុខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគ​ល់​ជូនដ​ល់កុមា​រកំព្រា វិសាខានៃក្តីសង្ឃឹម

(បន្ទាយមានជ័យ)៖នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយ​មានជ័យ បានដឹកនាំក្រុមការងារសប្បុរសជន បាននាំយក​គ្រឿងឧប​ភោគ បរិភោគ ដែល​ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសក្រុមកា​រងារយេនឌ័រ​របស់ក្រសួងមហាផ្ទៃ ទៅប្រគល់ជូនដល់ កុមារកំព្រា សម្រាប់ប្រើប្រាស់ និងហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។

អំណោយ រួមមាន៖

ថវិកា ចំនួន ៣,០០០,០០០រៀល (បីលានរៀល)

អង្ករ ចំនួន ២តោន

មីចំនួន ៣០កេសតូច

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេ​ត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ឯកឧត្តម អភិសន្តិប​ណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗ​ជាទីស្រលាញ់ទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។

ក្នុងឱកា​សនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ

ត្រូវខិតខំរៀន​សូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន

សូមក្មួយៗ រស់​នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច –  ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសា​លា ម៉ែដោះ  ៕

Leave a Reply

Your email address will not be published.