ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ០១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ) ៖កម្លាំងមូលដ្ឋាន​កងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោ​យលោកវរ​សេនី​យ៍​ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានក​ងរាជឣាវុធហត្ថក្រុង នៅវេលា​ម៉ោង២០និង៣០នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៤ បានចុះ​ធ្វើការ​ស្រាវជ្រា​វនិង​តាមដា​នមុ​ខសញ្ញាជួ​ញដូរគ្រឿង​ញៀ​នយ៉ាង​សកម្មនៅ​ក្នុងក្រុងសិរីសោភ័​ណ​​​ រហូត​ឈា​នដ​ល់ការឃា​ត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ គឹម សារ៉ាវុធ ហៅវែង ភេទប្រុស ឣាយុ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់​នៅភូមិបាលិលេយ្យ សង្កាត់​ឣូរជ្រៅ ក្រុង​ប៉ោយប៉ែត ​នៅត្រង់ចំណុចភ្លើងស្តុបផ្សា​រទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរី​សោ​ភ័ណ។វត្ថុតាង​ដែលដក​ហូតបាន​រួមមាន: ម៉្សៅក្រាមសថ្លា ចំនួន០៤កូនថង់កិប និង០១ថង់ធំ, ថ្នាំគ្រាប់​រាងមូលពណ៌ក្រហមក្បឿង(WY)ចំនួន០៥គ្រាប់,ទូរសព្ទដៃម៉ាកVIVO ពណ៌ខ្មៅចំនួ​ន០១គ្រឿង, ចិញ្ចៀនលោហ:ធាតុពណ៌លឿងក្បាល​នាគចំនួន០១វង់ និងសម្ភារ:វិចខ្ចប់​គ្រឿង​ញៀនមួយចំនួន ហើយនាំទៅកាន់មូលដ្ឋានកងរាជឣាវុធ​ហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ជនសង្ស័យខាង​លើក្រោយពីកម្លាំងជំនាញសួរនាំរួច បាន​ឆ្លើយសារភាពថា ខ្លួនពិតជាបានទិញ​គ្រឿងមកសម្រាប់លក់ផង និងប្រើប្រាស់​ដោយខ្លួន​ឯងផង។ ក្រោយបានស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនា​ញមូ​លដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងប​ញ្ជូនមកបញ្ជាកា​រដ្ឋានកងរាជ​ឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី៊។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​និងបង្ក្រា​បបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួម​នឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័​យប្រឆាំង​គ្រឿងញៀន បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតា​មនីតិវិធី៕

Leave a Reply

Your email address will not be published.